លោកជំទាវ ជា ច័ន្ទទេវី អញ្ជើញចូលរួមពិធីបុណ្យកឋិនទាន ដង្ហែរទៅកាន់វត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) ខេត្តកំពង់ឆ្នាំង
កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ជា ច័ន្ទទេវី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបុណ្យកឋិនទាន ដង្ហែទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា នៅវត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) ស្ថិតនៅក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។